ខេត្តកែប៖ នៅល្ងាចថ្ងៃទី០២ ខែមិនា ឆ្នំា២០១៦ បានរៀបចំកម្មវិធីស្វាគមន៍លោកឪពុក Angel Fernandez Artimi ដែលជាលោកឪពុកធំ
(អគ្គមហាអធិការ) ជាលោកឪពុកដែលបានស្នងដំណែងទី10 បន្ទាប់ពី ដុន បូស្កូ។
ក្នុងអង្គពិធីទាំងមូលមានការចូលរួមពីសំណាក់លោកឪពុក បងប្រុស បងស្រី ដែលជាសមាជិកក្រុមគ្រួសារសាលីស៊ាន លោកឪពុក លី សំណាង ជាអធិការ លោកគ្រូ ពៅ តុលា ជានាយកខេត្តកែប លោកគ្រូ អ្នកគ្រូ សិស្សនិស្សិតក្មេងៗដែលមកចូលរៀននៅក្នុងសាលាផងដែរ។ អង្គពិធីទាំងមូលពិតជាមានអំណរសប្បាយខ្លាំងណាស់ដោយសិស្សានុសិស្សទាំងអស់នាំគ្នាឈរជាជួរដោយរងចាំទទួលស្វាគមន៍លោកឪពុកពីចម្ងាយ។ វត្តមានរបស់លោកឪពុកAngel ពិតជាមានសារៈសំខាន់ណាស់សម្រាប់យើងជាសិស្សានុសិស្សនៃសាលា ដុន បូស្កូ ខេត្តកែប ព្រោះលោកបានមកចូលសួរសុខទុក្ខដល់សិស្សនិសិ្សតទាំងអស់ក៏ដូចជាមកលេងសាលា ដុន បូស្កូ កែបរបស់យើង មិនតែប៉ុណ្ណោះសិស្សទាំងអស់ព្រមទាំងលោកគ្រូ អ្នកគ្រូ ក៏បានថតរូបជាមួយលោកឪពុកទុកជាអនុសារីយន៍ជាមួយគ្នាផងដែរ។
បន្ទាប់ពីថតរូបជុំគ្នាលោកក៏បាន ទៅទស្សនាផ្ទះរបស់លោកឪពុកដុន បូស្កូ
ដែលទើបនិងរចនាថ្មីបន្ថែមទៀតដែលមើលទៅមានភាពទាក់ទាញនិងមានភាពរសរវើកហើយលោកក៏បានដើរទស្សនានៅជុំវិញសាលាដុន
បូស្កូ ខេត្តកែប បន្ទាប់មកទៀតលោកក៏បានចូលទៅទស្សនានៅក្នុងផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌មានផងដែរ
នេះក៏ជាលើកទីមួយដែរដែលលោកមកលេងសាលាបច្ចេកទេសដុន បូស្កូ កែប ក៏ដូចជាសាលាដុន បូស្កូ
នៅទូទាំងប្រទេសកម្ពុជា។ក្នុងអង្គពិធីទាំងមូលមានការចូលរួមពីសំណាក់លោកឪពុក បងប្រុស បងស្រី ដែលជាសមាជិកក្រុមគ្រួសារសាលីស៊ាន លោកឪពុក លី សំណាង ជាអធិការ លោកគ្រូ ពៅ តុលា ជានាយកខេត្តកែប លោកគ្រូ អ្នកគ្រូ សិស្សនិស្សិតក្មេងៗដែលមកចូលរៀននៅក្នុងសាលាផងដែរ។ អង្គពិធីទាំងមូលពិតជាមានអំណរសប្បាយខ្លាំងណាស់ដោយសិស្សានុសិស្សទាំងអស់នាំគ្នាឈរជាជួរដោយរងចាំទទួលស្វាគមន៍លោកឪពុកពីចម្ងាយ។ វត្តមានរបស់លោកឪពុកAngel ពិតជាមានសារៈសំខាន់ណាស់សម្រាប់យើងជាសិស្សានុសិស្សនៃសាលា ដុន បូស្កូ ខេត្តកែប ព្រោះលោកបានមកចូលសួរសុខទុក្ខដល់សិស្សនិសិ្សតទាំងអស់ក៏ដូចជាមកលេងសាលា ដុន បូស្កូ កែបរបស់យើង មិនតែប៉ុណ្ណោះសិស្សទាំងអស់ព្រមទាំងលោកគ្រូ អ្នកគ្រូ ក៏បានថតរូបជាមួយលោកឪពុកទុកជាអនុសារីយន៍ជាមួយគ្នាផងដែរ។
ទាំងអស់នេះបញ្ជាក់ឲ្យឃើញថាលោកពិតជាយកចិត្តទុកដាក់ដល់សិស្សនិស្សិតនៅប្រទេសកម្ពុជាចង់ជួយជ្រោមជ្រែងដល់សិស្សដល់ប្រជាពលរដ្ឋកម្ពុជាឲ្យមានការសិក្សាចាកផុតពីភាពអវិជ្ជាឆ្ពោះទៅរកគោលដៅមួយច្បាស់លាស់គឺមានវិជ្ជាជីវៈគ្រប់ៗគ្នានឹងអាចយកចំណេះវិជ្ជាទាំងអស់ដែលខ្លួនមានទៅបម្រើការងារដើម្បីជួយខ្លួនឯងក៏ដូចជាក្រុមគ្រួសារនឹងសង្គមជាតិទាំងមូល។
0 comments:
Post a Comment