Tuesday, March 1, 2016

វត្តមានរបស់លោកឪពុក Angel Fernandez Artimiមកទស្សនាសាលាដុនបូស្កូប្រទេសកម្ពុជា


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី29 ខែកុម្ភៈ ឆ្នាំ2016 មានការប្រារព្ធកម្មវិធីស្វាគមន៍លោកឪពុក Angel Fernandez Artimi ដែលជាលោកឪពុកធំ(អគ្គមហាធិការ)ដែលជាអ្នកស្នងតំណែងទី10 បន្ទាប់ពី ដុន បូស្កូ ក្នុងអង្គពិធី
ទាំងមូលមានការចូលរួចពីសំណាក់​លោកអភិបាលអូលីវីយេ ស្មិតហស្លេ លោកឪពុក បងប្រុស បងស្រី និងក្រុមសមាជិកគ្រួសារសាលេស៊ានទាំងអស់ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ដែលមកពីបណ្តាសាលា ដុន បូស្កូ កម្ពុជា រួមមាន សាលា ដុន បូស្កូ ភ្នំពេញ សាលា ដុន បូស្កូ ខេត្តកែប សាលាដុន បូស្កូ ប៉យប៉ែត សាលាដុន បូស្កូ កំពង់សោម នឹងសាលា ដុន បូស្កូ ភ្នំពេញ វត្តមានរបស់លោក ឪពុក Angel Fernander Artimi គឺពិតជាមានសារៈសំខាន់សម្រាប់សិស្សានុសិស្សនៃសាលា ដុន បូស្កូ ទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា ដោយសារលោកមកដើម្បីធ្វើពីធីបើកគម្រប់ខួប 25 ឆ្នាំ របស់វត្តមានដុន បូស្កូ ដែលមាននៅប្រទេសកម្ពុជា ហើយនេះក៍ជាលើកទីមួយដែរដែលលោកបានមកទស្សនាសាលា ដុន បូស្កូ កម្ពុជា។ មុនដំបូងបង្អស់ដែលចាប់ផ្ដើមទទួលលោកឪពុក គឺមានសិស្សានុសិស្សព្រមទាំងលោកគ្រូ អ្នកគ្រូ ទៅរងចាំទទួលលោកឪពុកនៅឯព្រលានយន្តហោះ ចំណែកសិស្សានុសិស្សមួយចំនួននៅរងចាំទទួលលោកឪពុក ដោយមានការឈរជាពីរជួរដើម្បីធ្វើការស្វាគមន៍វត្តមានរបស់លោកឪពុក។ បន្ទាប់ពីវត្តមានរបស់លោកឪពុកមកដល់ហើយ យើងទាំងអស់គ្នាក៏បានស្វាគមន៍លោកឪពុក ហើយលោកឪពុកក៏បានស្វាគមន៍យើងទាំងអស់គ្នាផងដែរ។ បន្ទាប់មកទៀតក៏មានកម្មវិធីបង្ហោះ ប៉ោង ប៉ោង ដើម្បីបើកគម្រប់ខួច 25 ឆ្នាំនៃវត្តមានរបស់ដុន បូស្កូ ដែលមាននៅប្រទេសកម្ពុជា។ ប្រាកដណាស់តាមរយៈរបាយការណ៍ការកន្លងមកស្ដីអំពីសាលាដុន បូស្កូ បានឲ្យដឹងថា សិស្សដែលបានបញ្ចប់ការសិក្សាពីសាលាដុន បូស្កូ នៅកម្ពុជាមានប្រម៉ាណ 25000 នាក់ ដោយពួកគាត់ម្នាក់ៗបានទទួលនូវជំនាញផ្សេងៗដែលពួកគាត់ចង់បាន។ នេះបញ្ជាក់ឲ្យឃើញថាវត្តមានរបស់ដុន បូស្កូ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សិស្សានុសិស្សនៃប្រទេសកម្ពុជា ព្រោះបានជួយលោកស្ទួយដល់វិស័យអប់រំជាពិសេស ខាងជំនាញបច្ចេកទេសផ្សេងៗដែលសិស្សានុសិស្សនៃប្រទេសកម្ពុជាត្រូវការ ក៏ដូចជាសិស្សានុសិស្សនៅបណ្ណាប្រទេសនៅលើពិភពលោកទាំងមូលផងដែរ។ វត្ដមានលោកឪពុក Angel គឺលោកបានដើរទស្សនា​សាលាដុន បូស្កូ នៅកម្ពុជា ដែលមានសាលាដុន បូស្កូ ភ្នំពេញ សាលាដុន បូស្កូ កែប  ព្រមទាំងសាលាដុន បូស្កូ កំពង់សោមផងដែរ។(រូបថតប្រភពមកពីលោកគ្រូ សេន រ៉ា នឹងអ្នកគ្រូ Vicky)
Share:

0 comments:

Post a Comment

ចំនួនអ្នកទស្សនា


Flag Counter

វីដេអូ