Saturday, November 28, 2015

ទិវាអនាម័យបរិស្ថានជាតិក្នុងទឹកដីខេត្ដកែប


ខេត្ដកែបព្រឹកថ្ងៃទី 23 ខែវិច្ឆកា ឆ្នាំ 2015 បានប្រារព្ធធ្វើពិធីរើសសម្រាម ដោយក្នុងអង្គពិធីមានការចូលរួមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម្ភ​ កែន សត្ថា ជាគណៈអភិបាលខេត្ដកែបកងកំលាំងប្រដាប់អាវុធ្ធមន្ត្រីរាជការសិស្សនិស្សិតនៃសាលាបច្ចេកទេសដុន បូស្កូកែប។
ព្រមទាំងសិស្សានិសិស្សវិទ្យាល័យក្នុងទឹកដីខេត្ដកែប។
ក្នុងអង្គពិធីលោក លោកឯកឧត្ដម្ភកែន សត្ថា
 បាន មានមតិស្វាគមន៍នៅក្នុងអង្គពិធីដើម្បីផ្ដល់ជាអនុសាសន៍ល្អៗស្ដីអំពីការ
រីកចម្រើននិងការថែរក្សាទីក្រុងប្រកបដោយភាពស្អាតនិងប្រកបដោយភាពអនាម័យ។
ដើម្បីឲ្យមានផាសុខភាពដើម្បីឲ្យខេត្ដកែបទាំងមូលមានភាពស្អាតជានិរន្ដនិងទាក់ទាញ
ផ្ញៀវទេសចរណ៍ជាតិនិងអន្ដរជាតិឲ្យមកកំសាន្ដនៅខេត្ដកែបឲ្យកាន់តែច្រើនថែមទៀត។
លោកបានបញ្ញាក់ថាអស់រយះពេល 10 ខែកន្លងមកហើយមានភ្ញៀវទេសចរណ៍ជាតិនិអន្ដរជាតិមកលេងខេត្ដកែបមានចំនួនដល់ជាង មួយលា​ននាក់ បើប្រៀបធៀបទៅនឹងប្រជាជននៅខេត្ដកែបមានត្រឹមតែ បីម៉ឺននាក់ជាងតែប៉ុណ្ណោះ។
បន្ទាប់ពីលោកបានថ្លែងអស់សបគ្រប់ហើយក៍មានការធ្វើដំណើររើសសម្រាមដោយគីតចាប់ពីផ្សារក្ដាមរហូតដល់ឆ្នេរស្រីស។

ម្យ៉ាងវិញទៀតក្រោយពេលជិតនឹងបញ្ចប់អង្គពិធីលោកបានមានប្រសាសន៍ថាលោកសង្ឃឹមយ៉ាងមុតមាំថា។ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងទឹកដីខេត្ដកែបទាំងអស់នឹងចូលរួមសហការគ្នាសំអាតបរិស្ថានខេត្ដកែបទាំងអស់ឲ្យកាន់តែមានភាពស្អាតជានិច្ចហើយអ្វីដែលសំខាន់គឺត្រូវនាំគ្នាយកសម្រាមដាក់ក្នុងធុងសម្រាម។ជាជាងដើររើសសម្រាមយកមកដាក់នៅក្នុងធុងសម្រាមជាពិសេសជាងនេះទៅទៀតលោកក៏សង្ឃឹមផងដែរថានិងមានការរៀបចំគម្រោងការអនុវត្ដន៏ផែនការរើសសម្រាម។ឲ្យបានញឹកញាប់ដើម្បីឲ្យខេត្ដកែបរឹតតែមានភាពស្អាតគ្មានសម្រាមនៅតាមទីវាលសាធារណៈ។
Share:

0 comments:

Post a Comment

ចំនួនអ្នកទស្សនា


Flag Counter

វីដេអូ