តែងតែមានការអប់រំទាំងការសិក្សានិងការធ្វើការងារជាក់ស្តែងនៅរៀងរាល់សប្តាហ៍
គ្រប់ផ្នែកទាំងអស់គឺត្រូវមានម៉ោងកីឡាសម្រាប់ផ្នែកនីមួយៗចំពោះផ្នែកទំនាក់ទំនងសង្គម
និងសារព័ត៌មានត្រូវមានម៉ោងកីឡាមួយម៉ោងជារៀងរាល់ថ្ងៃពុធ
ចាប់ពីម៉ោង ៣:៣០
ដល់ ម៉ោង៤:៣០ការលេងកីឡារបស់ផ្នែកទំនាក់ទំនងសង្គមគឺផ្តោតសំខាន់ទៅលើកីឡាបា
ល់ទាត់ជាចំបងដែលក្នុងនោះតម្រូវឲ្យសិស្សទាំងអស់ត្រូវមានខោអាវកីឡាសម្រាប់ហាត់
ឲ្យបានគ្រប់ៗគ្នាជៀងវាងការស្លៀកពាក់ឯកសណ្ឋានផ្សេងពីឯកសណ្ឋានកីឡាដែលមើល
ទៅគ្មានសណ្តាប់ធ្នាប់ពិតណាស់កីឡាបាល់ទាត់គឺមានការគាំទ្រច្រើនមិនថានៅទីណាទេគឺ
មានការប្រកួតជារៀងរាល់រដូវកាលមិនថាជាកីឡាអូឡាំពិក ឬការប្រកួតតាមខេត្ត ឬតាម
សាលានោះទេ។ ជាក់ស្តែងផ្នែកនីមួយៗដែលមាននៅក្នុងសាលាបច្ចេកទេស
ដុន បូស្កូ
ខេត្តកែបត្រូវមានការប្រកួតបាល់ទាត់តាមផ្នែកជារៀងរាល់ឆ្នាំ។ តាមប្រភពព័ត៌មានពី
លោកគ្រូម៉ើតអះម៉ាត់ដែលជាគ្រូកីឡាប្រចាំផ្នែកទំនាក់ទំនងសង្គមបានឲ្យដឹងថាផ្នែកទំនាក់
ទំនងសង្គមយើងតាំងពីមួយជំនាន់ទៅមួយជំនាន់មិនដែលប្រកួតបាល់ទាត់ចាញ់ផ្នែកមួយ
ណាឡើយក្នុងចំណោមផ្នែកទាំងអស់នៃសាលាបច្ចេកទេស
ដុន បូស្កូ ខេត្តកែប។
តែផ្ទុយទៅវិញសម្រាប់ជំនាន់ក្រោយៗនេះលោកបានសង្កេតឃើញថាផ្នែកទំនាក់ទំនង
សង្គមមានការធ្លាក់ចុះបណ្តើរៗក្នុងការលេងនិងប្រកួត។
លោកបានបន្តទៀតថាលោកនិងខិតខំរកយុត្តិសាស្រ្តដើម្បីហ្វិកហាត់ដល់សិស្សានុសិស្ស
បន្តែមទៀតដើម្បីឲ្យពួកគេមានសមត្ថភាពក្នុងការលេងដើម្បីស្តាមុខមាត់ផ្នែកទំនាក់ទំ
នងសង្គមដែលធ្លាប់តែទទួលបានលេខមួយតាំងពីដើមមកនោះបានជាដាច់ខាត។
មិនតែប៉ុណ្តោះលោកគ្រូ សេន រ៉ា ដែលជាប្រធានផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌មាន
បានឲ្យដឹងថារូបគាត់ក៏មានការសោកស្តាយចំពោះលទ្ធផលក្នុងការប្រកួតបាល់ទាត់ជំនាន់
ក្រោយៗនេះផងដែរ
ហើយក៏បានជម្រុញទឹកចិត្តដល់សិស្សនិស្សិតគ្រប់រូបឲ្យខិតខំលេង
បញ្ចេញនូវសមត្ថភាពខ្លួនឯងមានប៉ុន្មានឲ្យអស់ គឺមិនត្រូវបន្ធូរដៃឲ្យគេជាដាច់ខាត។
គាត់បានបន្តថាកីឡាគឺដើម្បីសុខភាព តែយើងជាអ្នកកីឡាត្រូវធ្វើយ៉ាងណាឲ្យមានជ័យជំនះ
នៅក្នុងការប្រកួតទើបជាការប្រសើ។ រូបភាពប្រភពៈ លោក សឿន ចន្នី។
នៅចំណុចចុងក្រោយអក្សរប្រសើរសរសេរខុសហើយ
ReplyDelete