Friday, June 24, 2016

ញាក់សាច់! យ៉ាងហោចណាស់ មនុស្ស ៧៨នាក់ស្លាប់ រាប់រយនាក់របួស ដោយសារព្យុះកក្រើកទឹកកក្រើកដី នៅចិន


ចិន៖ ខណៈដែលប្រទេសជិតខាងមួយចំនួន ក្នុងតំបន់អាស៊ីយើង ដូចជា កម្ពុជា ថៃ វៀណាម 
កំពុងតែទទួលរងទឹកភ្លៀង
លេចលង់ស្ទើររាល់ថ្ងៃផងដែរនោះ នៅឯប្រទេសចិនឯណោះវិញ 
ក៏កំពុងតែងទទួលរងព្យុះភ្លៀងមួយមេធំ កាលពីល្ងាចថ្ងៃទី២៣ មិថុនា  ដោយបានបំផ្លិចបំផ្លាញ 
ខូចខាតអស់ទ្រព្យសម្បត្តិអស់មិនស្ទើរ និងថែមទាំងមានមនុស្សស្លាប់ និងរបួសផងដែរ។
បើតាមប្រភពបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ចន្លោះម៉ោងប្រមាណជា ២:៣០នាទីរសៀល 
ទីក្រុងយ៉ានឆេង​  (Yancheng)  ខេត្តជាំងស៊ូ (Jiangsu) ប្រទេសចិនបានទទួលរងព្យុះកំបុកត្បូង
ដ៏កំណាចមួយ ឬហៅថា ព្យុះ ថូនាដូ(Tornado) ដែលអមដោយរន្ទះនិងមានភ្លៀងធ្លាក់យ៉ាងខ្លាំង
ជោគជាំលាយឡំជាមួយនឹងដុំព្រិលទឹកកកផងដែរជាមួយគ្នានេះដែរយ៉ាងហោចណាស់មនុស្សប្រ
មាណជា ៧៨ នាក់បានស្លាប់បាត់បង់ជីវិតនិងមនុស្សរាប់រយនាក់ទៀតបានរងរបួសជាទម្ងន់ និង
ថែមទាំងបណ្តាលឲ្យ ខូចខាតខ្ទេចខ្ចីនូវហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាផ្ទះរបស់ប្រជាពលរដ្ឋ អស់មួ
យចំនួនធំក្នុងហេតុការណ៍ដ៏អាក្រក់មួយនេះផងដែរបើតាមសេចក្តីរាយការណ៍បានឲ្យដឹងថាក្នុងរ
យៈខ្យល់ព្យុះតែ២៩នាទីតែប៉ុណ្ណោះល្បឿនខ្យល់កើនឡើងកាន់តែខ្លាំងរហូតដល់១២៥គីឡូម៉ែត្
រក្នុងមួយម៉ោងដែលល្បឿនដ៏ខ្លាំងមួយនេះបានបោកបក់បំផ្លិចបំផ្លាញដួលរលំនូវសំណង់អគារ
អស់ជាច្រើន សូម្បីតែយានជំនិះក៏ប៉ើងខ្ទាតចេញពីដងផ្លូវផងដែរគួររំលឹកដែរថាតាមរយៈ
លទ្ធផលស្រាវជ្រាវជំហានដំបូងនៅវេលាម៉ោង៨:៣០នាទីយប់ថ្ងៃដដែលបានឲ្យដឹងថាមាន
ឮមនុស្សស្លាប់ក្នុងហេតុការណ៍ខ្យល់ព្យុះនេះចំនួន៥១នាក់សម្រាប់លទ្ធផលស្រាវជ្រាវបន្តរហូត
មកទល់ពេលនេះបានឲ្យដឹងថាមានចំនួនមនុស្សដែលបានស្លាប់បាត់បង់ជីវិតកើនឡើងរហូត
ដល់ ៧៨ នាក់ប៉ុន្តែបើតាមរយៈការវាយតម្លៃនិងសន្និដ្ឋានជាបន្តទៀតនោះវានឹងអាចមានចំនួន
មនុស្សស្លាប់កើនឡើងជាបន្តបន្ទាប់ខណៈដែលអ្នករងរបួសស្រាលមានរហូតដល់ទៅច្រើនជាង
៥០០នាក់ និងអ្នករងរបួសធ្ងន់មានរហូតដល់ទៅ ២០០ នាក់ផងដែរ។
រូបភាពប្រភពៈ commons Wikipedia  https://commons.wikimedia.org/wiki/File:China_-_Xian_16_-_sand_storm_(135951897).jpg
Share:

0 comments:

Post a Comment

ចំនួនអ្នកទស្សនា


Flag Counter

វីដេអូ