Wednesday, August 3, 2016

ទឹកជំនន់នៅឥណ្ឌា សម្លាប់មនុស្សអស់ប្រមាណ ១៥០នាក់ ខណៈប្រជាជនប្រមាណ ១លាននាក់ទៀត ត្រូវជម្លៀសចេញ

ឥណ្ឌា៖ ស្របពេលដែលប្រទេសចិន ក្នុងឆ្នាំ២០១៦កំពុងតែទទួលរង គ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ ពីព្យុះភ្លៀង 
បង្កទៅជាទឹកជំនន់ លិចលង់ស្ទើរគ្មានសល់នោះ ដោយឡែកបើក្រឡេកទៅមើលឯ ប្រទេសឥណ្ឌាឯណោះវិញ 
ក៏កំពុងតែរងគ្រោះដោយទឹកជំនន់នេះដូចគ្នាដែលបានសម្លាប់ជីវិតមនុស្ស
 អស់ជាច្រើនរយនាក់ រួមទាំងសត្វ
កម្រៗជាច្រើនក្បាលថែមទៀតផងប្រភពព័ត៌មានបានឲ្យដឹងថាភ្លៀងបានធ្លាក់យ៉ាងខ្លាំងក្លាអមជាមួយនឹងខ្យល់មូសុង បានបោកបក់ ទៅកាន់រដ្ឋ Bihar (ប៊ីហារ) ដែលស្ថិតនៅភាគខាងកើតរដ្ឋ Assam(អាសាម) និងបន្តទៅភាគខាងជើងរដ្ឋ Himachal Pradesh (ហ៊ីម៉ាឆែល ប្រាដេស) ផងដែរ ដែលបានបំផ្លិចបំផ្លាញ ខូចផ្លូវថ្នល់អស់ ជាច្រើនកន្លែង រួមទាំងបណ្តាញខ្សែកាបទូរស័ព្ទ និងដួលរលំបាក់ដើមឈើ ដកទាំងឬសៗផងដែរ។




យ៉ាងហោចណាស់ មនុស្សប្រមាណជា ១៥២នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ក្នុងរដ្ឋចំនួន៣ខាងលើនេះ ខណៈដែលប្រជាជនជាង ១លាននាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញ ដោយសារតែគ្រោះទឹកជំនន់ បូកផ្សំពីបាតុភូតព្យុះភ្លៀងខាងលើនេះ ក្នុងរយៈពេលជាង មួយសប្តាហ៍មុន នេះបើយោងតាមការអះអាង របស់មន្រ្តីក្នុងតំបន់។ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធររដ្ឋ មានប្រសាសន៍កាលពីថ្ងៃ អង្គារ ម្សិលមិញនេះថា«មនុស្សរស់នៅក្នុងរដ្ឋ Assam (អាសាម)ចំនួន ៣៤នាក់ត្រូវបានស្លាប់ ខណៈដែលប្រជាជនជាង ១លាននាក់ទៀតបានសម្រេចចិត្តចាកចេញពីលំនៅដ្ឋានរបស់ខ្លួន ដែលបានលិចលង់ដោយទឹកជំនន់ហើយត្រូវបានការផ្តល់ជម្រកឲ្យស្នាក់អាស្រ័យ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលផងដែរ» ក្នុងនោះទៀតសោតយ៉ាងហោចណាស់សត្វរមាសដ៏កម្រចំនួន២១ក្បាល នៅសួនឧទ្យានជាតិ
“Kaziranga”(ការស្ស៊ីរាំងហ្គា(Karaganga National Park)ត្រូវបានងាប់អស់១ផងដែរ ដោយសារតែទឹកជំនន់
ជន់លិចទីតាំងសួនឧទ្យានមួយនេះ ក្នុងសភាពធ្ងន់ធ្ងរ រហូតដល់ទៅជាង ៨០ភាគរយទៅហើយ។លោក Pramilla Rani Brahma (ប្រេមមីលឡា រានី ប្រាម៉ា) រដ្ឋមន្រ្តីនៃក្រសួងព្រៃឈើ និងបរិស្ថាន នៃរដ្ឋ Assam (អាសាម)នេះមានប្រសាសន៍ថា «សត្វរមាសជាច្រើនក្បាល បានខាំសម្លាបស៊ីកូនគោ អស់ជាច្រើនក្បាល ដោយសារតែការបំបែកពួកវាចេញ ពីមេ (មេគោ) របស់វាក្នុងអំឡុងពេលទឹកជំនន់ ឡើងធំ»ដោយឡែកក្នុងរដ្ឋ Bihar (ប៊ីហារ) ឯណោះវិញ ប្រជាជនរងគ្រោះដោយសារទឹកជំនន់នេះ មានប្រមាណជា ២៦០,០០០នាក់ខណៈមានការបោះតង់ជម្រកដែលរៀបចំឡើងដោយរដ្ឋាភិបាលក្នុងតំបន់ប្រមាណជាង ៤០០តង់ដើម្បីផ្តល់ជូនប្រជាជនរងគ្រោះបានស្នាក់អាស្រ័យផងដែរហើយក្នុងនោះក៏មានបន្ថែម៤០០តង់ របស់ក្រុមភ្នាក់ងារជួយសង្រ្គោះចាំជួយដល់ប្រជាជនពលរដ្ឋរងគ្រោះ បន្ទាន់ផងដែរ។គូសបញ្ជាក់ដែរថា ក្នុងរដ្ឋAssam(អាសាម)ដែលទទួលរងគ្រោះដោយទឹកជំនន់រហូតមកទល់ថ្ងៃអង្គារម្សិលមិញនេះ បានថយចុះអស់មួយកម្រិតហើយយោងតាមអាជ្ញាធរក្នុងរដ្ឋនេះបញ្ជាក់បន្ថែមថាប្រជាជន៣,៨លាននាក់ បានរងផលប៉ះពាល់ ខណៈប្រជាជនជាង ៧០០,០០០នាក់ទៀត បានទទួលការបោះតង់ជម្រកស្នាក់នៅបណ្តោះអាសន្នពី រដ្ឋាភិបាល ចំនួន៧៧០តង់ ផងដែរ។
ប្រភព៖ Dailymail  ឌៀល លីមែល
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែក កន្លងទៅនេះ នៅឯប្រទេសចិនឯណោះវិញ បើយោងតាមប្រភពរបាយការណ៍បានឲ្យដឹងថា គ្រោះមហន្តរាយ 
ដែលធ្លាប់មានរបស់ប្រទេសចិន ដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ  ផ្ទះសម្តែងសំណង់អគារជាច្រើន 
ដោយសារតែទឹកជំនន់ ក្នុងរដូវក្តៅមុននេះគឺនៅភាគខាងត្បូងប្រទេសចិន ដែលបានសម្លាប់មនុស្សអស់ប្រមា
ណជាង ១៦០នាក់ ខណៈរបាយការណ៍បូកសរុប ទាំងអ្នកបាត់ខ្លួន និងអ្នកស្លាប់មានប្រមាណជាង ៥៧៦នាក់ 
ក្នុងរយៈពេលតែកន្លះឆ្នាំដំបូងនេះតែប៉ុណ្ណោះដោយឡែកបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការ
ណ៍ឲ្យដឹងថាប្រជាជនប្រមាណជាង១៦៣,៩០០នាក់បានបង្ខំចិត្តចាកចេញពីលំនៅរបស់ខ្លួនភាគច្រើនជាអ្នក
ស្រុក រស់នៅក្នុងខេត្ត Henan ហេនេននិងខេត្ត Hunan ។ ហ្យូណានទន្ទឹមនឹងនោះផងដែរ ជើងហោះហើរ 
និងរថភ្លើងនៅឯព្រលានយន្តហោះ និងស្ថានីយ៍ផ្លូវដែក ជាកន្លែងទៀតក្នុងទីក្រុង ប៉េកាំង និងទីក្រុង Tianjin 
ត្រូវបានពន្យារពេលក្នុងការចេញដំណើរឬត្រូវលុបចោលតែម្តងក្នុងសប្តាហ៍នេះដោយសារតែគ្រោះទឹកជំនន់បា
នវាយប្រហារយ៉ាងធ្ងន់ធ្ងរខ្លាំងពេករីឯផ្នែកសេដ្ឋកិច្ចវិញត្រូវបានខូចខាតសរុបប្រមាណជាង៤.៧៥ពាន់លាន
យ័ន(ប្រហែលជា៧០៩,៨១៣,៤០០ដុល្លាអាមេរិក)ស្របពេលជាមួយគ្នានេះដែរលោកប្រធានាធិបតីនៃប្រទេស
ចិន Xi Jingping(ស៊ីចឹងភីង) ក៏បានចេញសេចក្តីព្រមាន ទៅដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីក្រុងទាំងអស់ 
ឲ្យមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន ចំពោះបញ្ហាទឹកជំនន់នេះ និងដាក់បន្ទុកទៅលើមន្រ្តីក្នុងតំបន់ 
ដើម្បីចូលរួមទប់ស្កាត់ និងជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់នេះផងដែរ
អំពីរូបភាព៖
រូបភាពទី១ ការគេចចេញពីទឹកជំនន់របស់ប្រជាពលរដ្ឋ
រូបភាពទី២ ការជម្លៀសសត្វដែលកម្រចេញពីកន្លែងមានទឹកជំនន់
រូបភាពទី៣ ការចម្លងសត្វស្រុកជៀសផុតពីកន្លែងដែលមានទឹកជំនន់
ឈ្មោះរបស់អ្នកការសែត ធ្វើការនៅខ្មែរឡូត
Link https://www.khmerload.com/news/51193

Share:

Related Posts:

0 comments:

Post a Comment

ចំនួនអ្នកទស្សនា


Flag Counter

វីដេអូ