Thursday, June 23, 2016

ក្រុមកីឡាករបាល់ទាត់សាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប ត្រៀមខ្លួនសម្រាប់ការប្រកួតនាពេលខាងមុខនេះ


នៅល្ងាចថ្ងៃព្រហស្បិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៦ សិស្សនិស្សិតនៃសាលាបច្ចេកទេស 
ដុន បូស្កូ ខេត្តកែប។
បានធ្វើការហ្វិកហាត់ក្នុងការលេងកីឡាបាល់ទាត់ ដើម្បីត្រៀមប្រកួតជាមួយក្រុមកីឡាករ

កពីសាលាខាងក្រៅដែលនិងត្រៀមប្រកួតខាងមុខនេះក្រុមដែលត្រូវប្រកួតជាមួយនិង

ក្រុមកីឡាករនៃសាលាបច្ចេកទេសដុនបូស្កូ 

ខេត្ត កែបគឺក្រុមសាលាអនុវិទ្យាល័យចរិយាវង់ ដែលមានទីតាំងស្ថិតនៅភូមិដំណាក់ចង្អើរ

ខេត្តកែបសូមបញ្ជាក់ផងដែរថាការប្រកួតកីឡាបាល់ទាត់នេះមិនមែនជាលក្ខណៈធំដុំ
អ្វីនោះទេគឺគ្រាន់តែជាការលេងកំសាន្តដើម្បីសុខភាពនិងស្ទៀបស្ទង់ទៅលើសមត្ថភាព
ក្នុងការលេងរបស់ក្រុមទាំងពីរថាតើពួកគេនោះមានលទ្ធភាពប៉ុនណា មានទេព្យកោ
សល្យប៉ុនណាក្នុងការលេង។ ការប្រកួតនេះចាប់ផ្តើមនៅល្ងាចថ្ងៃសុក្រ ទី២៤ ខែមិថុនា 
ឆ្នាំ២០១៦ ខាងមុខ ដែលមានទីតាំងស្ថិតនៅក្នុងតារាងបាល់ទាត់របស់សាលាបច្ចេកទេស 
ដុនបូស្កូខេត្តកែប ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ 
ការចូលរួមលេងកីឡាពិតជាមាសារៈសំខាន់ដល់យុវជនគ្រប់ៗរូបព្រោះកីឡានាំមកនូវសុខ
ភាព កីឡាផ្តល់នូវប្រាជ្ញាវាងវៃរៀនឆាប់ចេះឆាប់ចំណាំក៏ឆាប់បានជាពិសេសទៅទៀត
នោះការលេងកីឡាធ្វើឲ្យមានការសាមគ្គីភាពគ្នាចេះរួបរួមគ្នាមានទំនាក់ទំនងជាគ្នាស្គាល់គ្នា
ទៅវិញទៅមក ដូច្នេះមនុស្សគ្រប់ៗត្រូវលេងកីឡាដើម្បីសុខភាពជៀសវាងប្រព្រឹត្តអំពើ
ពារលាផ្សេងៗដែលផ្ទុយទៅនិងក្រមសីលធម៌ព្រមទាំងច្បាប់ផ្សេងៗដែលសង្គមហាម
ឃាត់ជាពិសេស នោះការលេងកីឡាវាល្អច្រើនសម្រាប់យុវជនគ្រប់ៗព្រោះការលេងកីឡា
វាធ្វើឲ្យយុវជនជៀសវាងនូវការសេបគ្រឿងញៀនផ្សេងៗដែលជាហេតុធ្វើឲ្យខាតបង់
ទាំងលុយកាក់ កិត្តិយស្តិខ្លួនក៏ដូចជាគ្រួសារជាដើម។ ទន្ទឹមគ្នានេះផងដែរលោកគ្រូ នុន 
រ៉ាម៉ាប់ ដែលជាគ្រូបង្វិកផ្នែកកីឡាក៏មានការរីករាយជាខ្លាំងដែលមានការប្រកួតកីឡាបាន
ញឹកញាប់នៅក្នុងសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែបកាលណាមនុស្សមានការលេង
កីឡាច្រើនធ្វើឲ្យគេលែងគិតធ្វើអ្វីផ្សេងៗដែលឥតប្រយោជន៍ព្រមទាំងប៉ះពាល់ដល់ខ្លួន
ផ្ទាល់ គ្រួសារ ក៏ដូចជាមិត្តភក្តិព្រមទាំងសង្គមជាតិផងដែរ។ 
រូបភាពប្រភពៈ លោក ចាន់ ភក្តី។
Share:

0 comments:

Post a Comment

ចំនួនអ្នកទស្សនា


Flag Counter

វីដេអូ