Sunday, June 19, 2016

ក្រុមកីឡាករសាលា ដុន បូស្កូ ខេត្ត កែប ប៉ះជើងខ្លាំងមកពីអនុវិទ្យាល័យសង្គមរាស្ត្រនិយម


នៅល្ងាចថ្ងៃសុក្រ ទី ១៧ ខែ មិថុនា ឆ្នាំ ២០១៦ ក្រុមកីឡាករបាល់ទាត់នៃសាលាបច្ចេកទេស ដុន បូស្កូ 

ខេត្តកែប។

បានប៉ះជាមួយនិងក្រុមកីឡាករមកពីសាលាអនុវិទ្យាល័យសង្គមរាស្រ្ដនិយម ដែលមាន

ការប្រកួតយ៉ាងស្វិតស្វាញរវាងក្រុមទាំងពីរ ព្រមទាំងមានសមាជិកចូលរួមប្រមាណជា 100 នាក់ ក្នុងនោះ។

មានសមាជិកគាំទ្រខាងក្រុមសង្គមរាស្រ្ដនិយម និង ក្រុមសមាជិកខាងសាលាបច្ចេកទេស ដុន បូស្កូ 

ខេត្តកែប។  ការប្រកួតនៅតង់ទីមួយក្រុមកីឡាករខាងសាលាបច្ចេកទេស 

ដុន បូស្កូ​ ខេត្តកែប បានរកគ្រាប់បាល់បានចំនួន 5-1 ដែលធ្វើឲ្យទស្សនិច្ចជនមានការភ្ញាក់ផ្អើលនៅក្នុងការ

ប្រកួតនេះ ដែលការទទួលបានគ្រាប់បាល់នេះត្រូវបានសុតចូលដោយកីឡាករ ប៉ក់សួនវិរះចំនួន 2 គ្រាប់ 

ហ្វ៊ីត ណូត 1 គ្រាប់ រស់ ហ៊ុន 1 គ្រាប់។ ធ្វើឲ្យកីឡារករខាងក្រុមសាលាសង្គមរាស្ត្រនិយមមានការព្រួយ

បារម្មណ៍ទៅលើក្រុមរបស់ខ្លួនជាខ្លាំង។ ចំណែកឯការប្រកួតនៅតង់ទីពីរវិញគឺមានពិន្ទុ 3-1 ដែលគ្រាប់បាល់

ទទួលបាន 3 គ្រាប់នេះគឺខាងសាលាអនុវិទ្យាល័យសង្គមរាស្រ្ដនិយម ដែលធ្វើឲ្យសមាជិកខាងក្រុមសង្គម

រាស្រ្តនិយមមានការសប្បាយរីករាយជាខ្លាំងក្នុងការទទួលបានគ្រាប់បាល់នេះ។ ប៉ុន្តែផ្ទុយទៅវិញមិនថ្វីទេ

សម្រាប់ក្រុមកីឡាករនៃសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប ដោយសារតែតង់ទី 1 គេទទួលបានគ្រាប់

បាល់ដល់ទៅ 5-1 ដូច្នេះបានជាគេគ្មានអ្វីត្រូវព្រួយបារម្មណ៍ចំពោះលទ្ធផលនេះឡើយ។ គួរបញ្ជាក់ផងដែរថា

ការប្រកួតនេះគឺជាលក្ខណៈមិត្តភាពរវាងក្រុមទាំងពីរដើម្បីធ្វើឲ្យមានភាពស្និទ្ធស្នាលជាមួយគ្នា ស្គាល់គ្នាឲ្យ

បានកាន់តែច្រើន ព្រមទាំងមានទំនាក់ទំនងល្អរវាងសាលាទាំងពីរ។


តាមប្រភពព័ត៌មានអំពីលោកគ្រូ នុន រ៉ាម៉ាប់ ដែលជាគ្រូបង្វិកបានឲ្យដឹងថា ក្រុមកីឡាករខាងសាលា

បច្ចេកទេស ដុន បូស្កូ ខេត្តកែប បានហាត់សមធ្វើការប្រកួតតែរយះពេលយ៉ាងខ្លីតែប៉ុណ្ណោះតែផ្ទុយទៅវិញ

ពួកគេគឺទទួលបានលទ្ធផលល្អឈ្នះក្នុងការប្រកួត។ លោកគ្រូបានបញ្ជាក់ទៀតថាការទទួលបានលទ្ធផល

នេះគឺមិនមែនជាការចៃដន្យនោះទេគឺជាការខិតខំប្រឹងប្រែងរបស់កីឡាករទាំងអស់ដែលគាត់មានសមត្ថភាព 

និងទេពកោសល្យ ក្នុងការលេងរបស់កីឡាករម្នាក់ៗទើបពួកគេទទួលបានលទ្ធផលល្អបែបនេះ។ លោកបាន

បន្តគឺចង់ឲ្យមានការប្រកួតដូចនេះឲ្យបានញឹកញាប់នៅក្នុងសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប ព្រោះ

កីឡាធ្វើឲ្យយុវជនមានសុខភាពល្អ ប្រាជ្ញាវៀងវៃ ជៀសវាងនូវការប្រព្រឹត្តអំពើអបាយមុខផ្សេងៗដែលសង្គម

ជាតិស្អប់ខ្ពើម។ រូបភាពប្រភពៈ យឹម មករា 
Share:

2 comments:

  1. ព័ត៌មាននេះហេតុអ្វី Post អត់ដាក់ម្ចាស់រូបភាព?

    ReplyDelete
  2. អត្ថបទរបស់ប្ងូននៅមានចំនុចខ្វះខាតបន្តិចគឺ ខ្វះវេយ្យាករណ៍ជាភាសាខ្មែរ

    ReplyDelete

ចំនួនអ្នកទស្សនា


Flag Counter

វីដេអូ