សាលាបច្ចេកទេស ដុន បូស្កូ
ខេត្ដកែប មានការរៀបចំធ្វើទីលានកីឡាបាល់ទាត់។
ដែលក្នុងនោះមានការរៀបចំដីដោយការឈូសឆាយព្រមទាំងចាក់ដីបង្ហាប់បន្ទាប់មកទៀតក៏មានការដាំស្មៅ ការធ្វើដូចនេះគឺក្នុងគោលបំណងចង់ឲ្យមានកន្លែងកីឡាមួយដ៏ល្អសម្រាប់សិស្សានិសិស្សព្រមទាំងបុគ្គលិកសិក្សាប្រចាំខេត្ដកែប។ មិនតែប៉ុណ្ណោះគឺលើកស្ដួយដល់វិស័យកីឡាឲ្យកានតែមានភាពរីកចម្រើនប្រចាំខេត្ដកែប។ ជាពិសេសនោះយោងទៅតាមទស្សនៈវិស័យរបស់លោកឱពុកបូស្កូ
ដែលលោកស្រលាញ់នឹងជម្រុញឲ្យយុវជនគ្រប់ៗរូបស្រលាញ់នូវល្បែងកីឡា។ព្រោះការលេងកីឡាគឺអាចបង្កើននូវចំណងមិត្ដភាពធ្វើឲ្យយើងមានភាពស្និទ្ធស្នាលនឹងមានប្រាជ្ញាវាងវៃមានសុខភាពល្អ
ហើយធ្វើឲ្យការសិក្សារបស់យើងមានភាពឈ្លាសវៃ។
កម្រោងការនៃការធ្វើទីលានកីឡានេះគឺមានការជ្រោមជ្រែងរបស់សប្បុរសជននានាដែលមកពីបណ្ដាប្រទេសនានាដែលពួកគាត់គ្រប់ៗរូបតែងតែមានទឹកចិត្ដសប្បុររសធម៌ដល់សាលាបច្ចេកទេស
ដុន បូស្កូ ខេត្ដកែប ក៏ដូចជាសាលាដុន បូស្កូ នៅទូទាំងពិភពលោក
ក្នុងគោលបំណងជួយដល់សិស្សានិសិស្សក្រីក្រដែលមករៀននៅសាលាដុន បូស្កូុ។
0 comments:
Post a Comment