Sunday, November 22, 2015

ការប្រកួតកីឡានៅពហុកីឡាដ្ឋានខេត្ដកំពតរបស់ក្រុមហ៊ុន Smart Mega Concert


នៅព្រឹកថ្ងៃទី 07 ខែតុលា ឆ្នាំ 2015 ក្រុងកំពត ខេត្ដកំពត នៅឯទីលានកីឡាដ្ឋានខេត្ដកំពតបានប្រារព្ធធ្វើពីធីប្រកួតកីឡាដោយបានរៀបចំឡើងដោយក្រុមហ៊ុនរបស់ Smart Mega  Concert ដោយចាប់ពីម៉ោង
7:00 រហូតដល់ ម៉ោង 05:00 ល្ងាច។
បន្ទាប់មកទៀតនឹងបន្ដកម្មវិធីចាប់ពីម៉ោង 6:00 ល្ងាច រហូតដល់ម៉ោង 10:00 យប់ ដោយមានការប្រគាំតន្រ្ដី របស់ Smart Mega Concert នឹង​មាន​ការចូលរួមដោយក្រុមតារាជាច្រើនមានដូចជាៈ លោក ឆន សុវណ្ណរាជ កញ្ញា សុម៉ាឡែន លោក ផានិត និង តារាល្បីៗជាច្រើនទៀត

ការប្រកួតកីឡាតម្រូវឲ្យបេក្ខជនទាំងពីរភេទដែលមកពីខេត្ដចំនួន2 គឺខេត្ដកំពតនឹងខេត្ដកែប កីឡាដែលត្រូវប្រកួតមានដូចជាៈ ការរត់ប្រណាំងរវាងបុរសនិងបុរសចំនួន100 ម៉ែត្រ ការរត់ប្រណាំងរវាងនារីនិងនារីចំនួន 100 ម៉ែត្រ ក្នុងនោះផងដែរកីឡាករកីឡាការិនីត្រូវរត់ឆ្លងនូវឧបសគ្គដូចជាៈ ការរត់ឡើងខ្សែរពួរ រត់ចូលកង លោកផ្លោះកងរទេះ ជាដើម នៅបញ្ចាប់ការប្រកួតមានការជម្រុះយកជើងឯកប្រចាំខេត្ដកំពតចំនួន 2 រូប ស្រីមួយរូបនឹងបុរសមួយរូបដោយកីឡាការរិនីមានឈ្មោះ សុខ ស្រីអូន ដោយរត់បានល្បឿចំនួន 59វិនាទី 

ចំណែកកីឡាករខាងបុរសមានឈ្មោះជា ហេង រត់បានចំនួន 48 វិនាទី 
សូមបញ្ជាក់ផងដែរថាកីឡាករកីឡាការរិនីដែលបានរត់ប្រណាំងឈ្នះប្រចាំខេត្ដទាំងពីររូបនេះនិងមានឧកាសទៅបន្ដការប្រកួតនៅឯរាជធានីភ្នំពេញនៅថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2015 ខាងមុខនេះដើម្បីបានទទួលរង្វាន់ធំគឺលេខ 1 ទទួលបានលុយសុទ្ធចំនួន 5000 ដុល្លា លេខ 2 ទទួលបាន 2000 ដុល្លា នឹងលេខ 3 ទទួលបាន 500 ដុល្លា។


Share:

0 comments:

Post a Comment

ចំនួនអ្នកទស្សនា


Flag Counter

វីដេអូ