Friday, January 29, 2016

បុណ្យកីឡាពណ៌នៅសាលាដុន​​បូស្កូខេត្តកែប


សាលាបច្ចេកទេស ដុន បូស្កូ ខេត្ដកែប ថ្ងៃសុក្រ ទី29 ខែមករា ឆ្នាំ2016។
 បានប្រារព្ធធ្វើពិធីបុណ្យ

កីឡាពណ៌ដែលមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ រួមមានលោកឪពុក លី សំណាង ជាអធិការ

សាលា លោកគ្រូ ពៅ តុលា ជានាយកសាលា សិស្សានុសិស្សនៃសាលាទាំងអស់។ ការប្រារព្ធកម្មពិធីបុណ្យ

កីឡាពណ៌នេះគឺធ្វើឡើង ក្នុងគោលបំណងដើម្បីអបអរសាទរថ្ងៃដែលលោកឪពុកបូស្កូទទួលមរណៈភាព។

ការធ្វើកម្មពីធីកីឡាពណ៌នេះគឺដើម្បីឲ្យយុវជនយុវនារីមានចំណងមិត្ដភាពល្អរវាងគ្នានឹងគ្នា មានការសាមគ្គីគ្នា

រវាងគ្នានិងគ្នា។ ពណ៌ដែលមានក្នុងការប្រកួតមាន ពណ៌លឿង ក្រហម ស៊ីជម្ពូ និងពណ៌ខៀវ។ចំណែកកីឡា

ដែលត្រូវប្រកួតនៅក្នុងថ្ងៃទី29 នោះមាន កីឡារត់ប្រណាំងបុរសនឹងបុរស នារីនិងនារី ឡើងខ្សែរពួរបុរសនឹង

បុរស នារីនិងនារី លោតកំពស់បុរសនិងបុរស នារីនិងនារី ចោលដុំដែកបុរស ចោលដុំដែកនារី ទាញព្រ័ទ្ធ

បុរសនឹបុរស កីឡាស្រវឹងមិនបាច់ផឹក កីឡារត់ប្រណាំងក្នុងទឹក កីឡាបោះបាល់ក្នុងទឹកនារីនិងនារី បុរស

និងបុរស។ចុងបញ្ជប់នៃការប្រកួតកីឡាដែលទទួលបានលេខមួយគឺពណ៌ក្រហម លេខពីរពណ៌ខៀវ លេខបី

ពណ៌ស៊ីជម្ពូ នឹងលេខបួនគឺពណ៌លឿង។
Share:

0 comments:

Post a Comment

ចំនួនអ្នកទស្សនា


Flag Counter

វីដេអូ