សាលាបច្ចេកទេស
ដុន បូស្កូ ខេត្ដកែប ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ បានប្រារព្ធបុណ្យព្រះយេស៊ូប្រសូត្រ។ ដែលប្រារព្ធធ្វើឡើងនៅក្នុងសាលាបច្ចេកទេស ដុន បូស្កូ កែប។
ក្នុងកម្មវិធីមានការចូលរួមរបស់គណៈគ្រប់គ្រងនៃសាលាបច្ចេកទេស ដុន បូស្កូ ខេត្ដកែប មានលោកឪពុក លី សំណាង ជាអធិការសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាលសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្ដកែប។ ក្នុងកម្មវិធីនេះផងដែរក៏មានការលេងល្បែងកំសាន្ដដូចជាៈ ការចាប់ឆ្នោតដើមឈើ បោះកងចូលក្នុងកំប៉ុង បោះបាល់ចូលក្នុងកន្ទ្រក។ ហើយអ្វីដែលគួរឲ្យសប្បាយរីករាយនោះគឺមានការសម្ដែងជាច្រើនរបស់សិស្សនិស្សិតរបស់សាលា ដុន បូស្កូ កែបតែម្ដង មានដូចជាៈ ការរាំឌីស្កូ ច្រៀងចម្រៀង កំម្លែង របាំ ការដើរម៉ូដ ការបង្ហាញសូរខ្លីៗ ។ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺការសម្ដែងរឿងព្រះយេស៊ូប្រសូត្រ ព្រោះរឿងព្រះយេស៊ូប្រសូត្រនេះគឺជាចំនុចកំពូលរបស់កម្មវិធី ព្រោះដើម្បីអបអរថ្ងៃបុណ្យព្រះយេស៊ូប្រសូត្រថ្ងៃទី២៥ ខែធ្នូ ។ ការធ្វើកម្មវិធីនេះគឺមានជារៀងរាល់ឆ្នាំ ក្នុងមួយឆ្នាំ គឺមានការធ្វើកម្មវិធីនេះម្ដងនៅតាមព្រះសហគមន៍កាតូលិកក្នុងប្រទេសកម្ពុជា។ ក៏ដូចជាព្រះសហគមន៍កាតូលិកនៅលើសកលលោកផងដែរ។

0 comments:
Post a Comment