Saturday, December 12, 2015

ការសម្ពោធតារាងបាល់ទាត់ថ្មីសាលាដុនបូស្កូខេត្ដកែប


សាលាច្ចេកទេសដុនបូស្កូខេត្តកែបបានធ្វើការបើកសម្ពោធតាងរាងបាល់ទាត់ថ្មីក្នុង

គោលបំណងឲ្សិស្សានុសិស្សសាលាបច្ចេកទេសដុនបូស្កូខេត្តកែបនិងយុវជនដែលនៅក្នុងខេត្តកែប

មានភាពងាយស្រួលក្នុងកាលេងកីឡា។



 កាលពីថ្ងៃទី០៩ធ្នូឆ្នាំ២០១៥ លោកពុកលោកគ្រូអ្នកគ្រូ រួមទាំងសិស្សានុសិស្សនៃសាលា

បច្ចេកទេសដុនបូស្កូខេត្តកែបបានធ្វើកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅតារាង

បាល់ទាត់ថ្មីដែលក្រោមការឧមត្ថមរបស់លោក Gerard Van Halដែលជាជនជាតិហូឡង់

និងភិរិយាPatty Pattranitn Chanamporn Van Hal ដែលជាជនជាតិថៃ។នៅក្នុងឱ

កាលនោះដែរលោកពុក លី សំណាងក៏បានថ្លែងអំណរគុណដល់លោក Gerard Van 

Halនិងភិរិយាដែលបានជួយឧបត្ថមមកដល់សាលាបច្ចេកទេសដុនបូស្កូខេត្តកែបជាច្រើនផងដែរ។

លោកពុកក៏បានបន្តទៀតថាចំពោះតារាងបាល់ទាត់ថ្មីនេះគឺធ្វើឡើងមិនមែនតែដើម្បីសិស្សសាលា

បច្ចេកទេសដុនបូស្កូកែបទេ គឺសម្រាប់យុវជនដែលរស់នៅជុំវិញនេះ ងាយស្រួលនិងមាន

កន្លែងលេងកីឡា។បើតាមប្រសាសន៌លោក Gerard Van Hal បានឲ្យដឹងថាមូលហេតុដែលលោក

ចំណាយលុយឧបត្ថមសាងសង់តាងបាលទាត់នេះពីព្រោះ ខ្ញុំគិតថាកីឡាគឺជួយបង្កើត

មិត្តភាព ក៏ដូចជាកីឡា ជួយដល់ការអប់រំ ធ្វើឲ្យមានសុខភាពល្អ ។

បើតាមយុវសិស្ស អ៊ុក សុភ័ទ្រ្ធា បានឲ្យដឹងថា ខ្ញុំគិតថាតារាងបាល់ទាត់ថ្មីនេះគឺវាមានភាព

ងាយស្រួលដល់សិស្សសានុសិស្សក៏ដូចជាអ្នកដែលរស់នៅខាងក្រៅសាលាដែល

បានមកលេងកីឡានៅទីនេះ និងបង្កើនមិត្តភាពរវាងសិស្សានុសិស្សនិងអ្នកដែលរស់នៅ

ខាងក្រៅមានទំនាក់ទំនងល្អផងដែរ។
Share:

0 comments:

Post a Comment

ចំនួនអ្នកទស្សនា


Flag Counter

វីដេអូ