Monday, December 21, 2015

កម្មវិធីកែបសំអាតកែប Kep Kep Clean



ខេត្ដកែបព្រឹកថ្ងៃទី១៩ ខែធ្នូ          ឆ្នាំ2015 បានប្រារព្ធកម្មពិធី កែប សម្អាត កែប ក្រោមប្រធានបទ (Kep Kep Clean) លើកទី 3។
កម្មវីធីនេះរៀបចំទ្បើងដោយអង្គការមូលនិធិទឹកចិត្តទំាងបី។ ដោយក្នុងនោះមានការអញ្ចីញចូលរួមពីលោកឯកឧត្តម កែន សត្ថា ជាអភិបាលនៃគណៈអភិបាលខេត្តកែប មន្រ្តីគ្រប់លំដាប់ថ្នាក់ សិស្សនិស្សិតសាលា ដុន បូស្កូ ខេត្ដកែប ព្រមទំាងប្រជាពលរដ្ឋដែលរស់នៅខេត្តកែប។ក្នុងកម្មវីធីនោះផងដែរ ។
 ក៏មានការអញ្ចីញចូលរួមពីបវរកញ្ញាប្រចាំឆ្នាំចំនួន៣រូបនៅប្រទេសជប៉ុនផងដែរ។ នេះគឺជាលើកទី៣ហើយដែលបវរកញ្ញាប្រទេសជប៉ុនបានចូលរួមក្នុងកម្មវីធី កែប សម្អាត កែប  ហើយបវរកញ្ញាប្រចំាឆ្នាំ2011កញ្ញា ហ៊ីសាអារៃ ជាអគ្គនាយកប្រតិបត្តិនៃមូលនិធិទឹកចិត្តទំាងបី ហើយជាឯកអគ្គរជ្ជទូតសុឆន្ទៈនៃខេត្តកែប នឹងជាអគ្គរជ្ជទូតសុឆន្ទៈរបស់កីទ្បាវាយកូនបាល់កម្ពុជា កញ្ញាតែងតែជួយឧបត្ថម្ភដល់ការរៀបចំកម្មវីធីនេះឡើង។ ការប្រារព្ធកម្មវីធីនេះទ្បើងគឺក្នុងគោលបំណងដើម្បីចូលរួមចំនែក លើកកម្ពស់នៃការយល់ដឹងផ្នែកបរិស្ថានក្នុងទីក្រុងខេត្តកែបឲ្យមានពណ៌បៃតងគ្រប់រដូវកាល នឹងការការពារបរិស្ថានបៃតងនៅខេត្តកែបអោយរក្សាបាននូវភាពល្អបរិសុទ្ធ។ ខេត្តកែបគឺជាខេត្តដែលទទួលបាននូវជ័យលាភីនូវផ្ការំដួល៣ទង ដែលមានឆ្នេរដ៏ស្រស់ស្អាតនឹងបរិស្ថានដ៏ល្អ។ដូច្នេះហើយយើងត្រូវចូលរួមអភិវឌ្ឍន៍ទីក្រុងខេត្តកែបអោយក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញភ្ញៀវទេសចរណ៍គ្រប់ស្រទាប់នឹងគ្រប់ជាតិសាសន៍អោយមកទស្សនានៅលើទឹកដីខេត្តកែបដ៏ស្រស់ត្រកាលនេះផងដែរ។
Share:

0 comments:

Post a Comment

ចំនួនអ្នកទស្សនា


Flag Counter

វីដេអូ