ខេត្តកែបថ្ងៃទី21 ខែមេសា ឆ្នាំ2015
សិស្សនិស្សិតទាំងអស់របស់ផ្នែកទំនាក់
ទំនងសង្គមនិងសារព័ត៌មាន នៃសាលា
បច្ចេកទេស ដុន បូស្កូ ខេត្តកែប។
សិស្សនិស្សិតទាំងអស់របស់ផ្នែកទំនាក់
ទំនងសង្គមនិងសារព័ត៌មាន នៃសាលា
បច្ចេកទេស ដុន បូស្កូ ខេត្តកែប។
ព្រមទាំងលោកគ្រូផ្នែកទំនាក់ទំនងសង្គមបានរៀបចំកម្មវិធីមួយ
ដើម្បីថ្លែងអំណរអរគុណទៅដល់អ្នកគ្រូVickyដែលជាគ្រូស្ម័គ្រចិត្តមកពីប្រទេសកូឡុំប៊ី។ក្នុងការរៀបចំកម្មវិធីមានដូចតទៅទីមួយមានដូចជាការថ្លែងអំណរគុណរបស់សិស្សនិស្សិតទៅកាន់អ្នកគ្រូការថ្លែងអំណរគុណរបស់លោកគ្រូក្នុងផ្នែកព្រមទាំងការផ្តល់ជាកាដូរអនុស្សវរីយន៍ទៅកាន់អ្នកគ្រូការច្រៀងចម្រៀងជាភាសាអង់គ្លេសសម្រាប់អ្នកគ្រូហើយកម្មវិធីចុងក្រោយនោះគឺការថតរូបជុំគ្នានៅពីខាងមុខផ្នែកទំនាក់ទំនងសង្គមជាមួយអ្នកគ្រូទាំងអស់គ្នាជាការពិតណាស់អ្នកគ្រូ Vicky បានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃរបស់អ្នកគ្រូ ក្នុងការខិតខំបង្ហាត់បង្រៀនដល់សិស្សនិស្សិត ផ្នែកទំនាក់ទំនងសង្គមអស់រយះពេល
មួយឆ្នាំក្នុងមុខវិជ្ជា អ្នកការសែត ទូរទស្សន៍ និងជាពិសេសនោះគឺការប្រើប្រាស់កម្មមេរ៉ាដោយប្រើប្លង់ផ្សេងៗ
ពីគ្នា។
វិធីសាស្រ្ដក្នុងការបង្រៀនអ្នកគ្រូផ្តោតសំខាន់ទៅលើការអនុវត្តន៍ជាក់ស្តែងជាមួយការប្រើប្រាស់កាមេរ៉ា
ធ្វើវិធីបែបណាដើម្បីចាប់យករូបភាពទៅច្បាស់និងមានគុណភាព។ជារៀងរាល់ម៉ោងពេលអ្នកគ្រូបង្រៀនអ្នកគ្រូតែងតែមានកិច្ចការដាក់ឲ្យសិស្សធ្វើការអនុវត្តន៍ផ្ទាល់ជាមួយកាមេរ៉ាដើម្បីឲ្យសិស្សទាំងអស់អាចយលដឹងអំពីការប្រើប្រាស់កាមេរ៉ាឲ្យកាន់តែច្រើន និងមានប្រសិទ្ធភាពទៅតាមអ្វីដែលក្រុមហ៊ុននីមួយៗដែលគេត្រូវការ។
0 comments:
Post a Comment