Wednesday, July 22, 2015

ស្ថានីយវិទ្យុ 99.70 ខេត្ដកំពត


វិទ្យុ99.70ខេត្ដកំពតមានកម្លាំងផ្សាយពីរគីឡូវ៉ាត់ហើយអាចផ្សព្វផ្សាយបានចម្ងាយ​​ ៦០ គីឡូម៉ែត្រចេញពីបង្គោលអង់តែនអង់តែនមានកម្ពស់ដល់ទៅ 70 ម៉ែត្រអាចផ្សាយទៅមានរលកសម្លែងច្បាស់ល្អ។ វិទ្យុនេះមានបុគ្គលិកបម្រើការងារចំនួន 10 នាក់ វិទ្យុនេះផងដែរមានបន្ទប់ពីរធំទូលាយសម្រាប់ឲ្យបុគ្គលោកងាយស្រួលធ្វើការងារ វិទ្យុនេះចាប់
ផ្ដើមផ្សាយនៅក្នុងកំឡុងថ្ងៃទី 20 ខែមិថុនា ឆ្នាំ 2008 ក្នុងការផ្សាយរៀងរាល់ថ្ងៃមានជាច្រើនដូចជាៈ ព្រឹកទាមភ្លឺម៉ោង 4:00 ដល់ 4:45 ព្រះធម៌ ម៉ោង 7:00 ដល់  8:00 ពាណិជ្ជកម្មដំណឹងផ្សេងៗ។ផ្សាយថ្ងៃពុធ ដល់ ថ្ងៃសុក្រមករាសួរស្ដី ម៉ោង 12:00 – 12:30 ចវិទ្យុអូស្ដ្រាលី ម៉ោង 4:00 ដល់ 5:00 ល្ងាចព្រះធម៌ទេសនា ម៉ោង5:00 ដល់ 6:00 ចាក់ផ្សាយនូវសេចក្ដីជូនដំណឹងផ្សេងៗ ។ បើតាមសម្ដីរបស់លោកអ៊ំឈ្មោះ ជី តិច ប្រធានការិយាល័យរបស់វិទ្យុនេះគាត់បានបញ្ជាក់ថាវិទ្យុនេះមាន Frequency 99.70 អាចផ្សាយទៅលឺច្បាស់ល្អសម្រាប់ប្រជាពលរដ្ឋដែលរស់នៅជំវិញទឹកដីខេត្ដកំពត។ យោងទៅតាមការស្រាវជ្រាវបានឲ្យដឹងថាវិទ្យុ 99:70 នេះមានការពេញនិយមស្ដាប់ច្រើនពីសំណាក់ប្រជាពលរដ្ឋនៅជំវិញខេត្ដកំពត ។ 
Share:

0 comments:

Post a Comment

ចំនួនអ្នកទស្សនា


Flag Counter

វីដេអូ