Friday, July 10, 2015

និយមន័យ


ធាតុដើមវិទ្យុ រឺ ក៏ រ៉ាឌីអូតេឡេក្រាហ៊្វី ត្រូវបានគេហៅថា វ៉ៃរឺលេស តេឡេក្រាហ្វ៊ី (wireless telegraphy)ហើយ ដោយសាតែពាក្យនេះ ក៏ដូចជាការ ចងចាំទើបវាត្រូវ បានបំព្រួញអោយមកខ្លីថា វ៉ៃរឺលេស (wireless)ដោយប្រទេសអង់គ្លេស 
កាលពីមុន វិទ្យុដែលធ្វើអោយមានការចាប់អារម្មណ៏ ដល់ការបញ្ចូនព៏តមានគឺ ទីមួយ វាអាចថតទុកនូវសំលេង ឬ ពាក្យអ្វីដែលអ្នកនិយាយបាននិយាយ វាត្រូវបានបង្កើតដោយអ្នករូបវិទ្យា ជនជាតិបារាំងម្នាក់ឈ្មោះ អេដូអារ ប្រាណលី (Édouard Branly) នៅក្នុង ឆ្នាំ១៨៩៧ ហើយ វាត្រូវបានគេហៅជាលើក ដំបូងថា រ៉ាឌីអេដ (radiate) នៅក្នុងភាសាឡាតាំង គេអានថា រ៉ាឌីយូស (radius)មានន័យថា ការនិយាយ ដែលត្រូវបានបង្កើតឡើង ដោយ អ្នកជំនាញខាងផ្នែកផ្សព្វផ្សាយ ដូចជា វ៉ាឡ្ដូ វ៉ារ៉ាណ (Waldo Warren) 
ពាក្យនេះ ក៏បានលេចឡើង នៅក្នុង ឆ្នាំ១៩០៧ផងដែ ដែលអត្ថបទនោះ បានសរសេរដោយ លោក លី ឌេ ខ្វូរេស (Lee De Forest) ហើយ ត្រូវបានទទួលយក ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិច ក្នុង ឆ្នាំ១៩១២ ហើយបន្ទាប់ពីពេលនោះ គេឃើញវា មាននៅគ្រប់ទីកន្លែង នៅពេលដែលមានការផ្សព្វផ្សាយ ធ្វើពាណិច្ជកម្មជាលើកដំបូង នៅ សហរដ្ឋអាមេរិច ក្នុងសតវត្ស ១៩២០ ។ ពាក្យថា broadcasting គឺជាឈ្មោះ របស់វា ដែលមានប្រភពមកពី ក្រុមកសិកម្មមានន័យថា ការសាបព្រោះគ្រាប់ពូជលើទីលានដ៏ធំមួយ ។ ពាក្យនេះត្រូវបានរទួលយក ដោយភាសាដ៏ទៃទៀត នៅក្នុងទ្វីប អាស៊ី និង អឺរ៉ុប ។ ប្រជាពលរដ្ឋរបស់ចក្រភពអង់គ្លេស បានបន្តរនូវការប្រើប្រាស់ពាក្យ វ៉ៃរឺលេស wireless នេះកាន់តែច្រើនឡើងៗ រហូតដល់ពាក្យកណ្ដាលសតវត្ស ២០ ទោះបីជាមានទស្សនាដ្តីរបស់ ប៊ីប៊ីស៊ី (BBC) នៅក្នុងចក្រភពអង់គ្លេសបានហៅថា រ៉ាឌីអូ អស់រយ:ពេលជាច្រើនដងក៏ដោយ រហូតដល់វាត្រូវបានបោះផ្សាយ ជាសារធារណលើកដំបូង នៅដើមសតវត្ស ១៩២០។រូបភាពយកពីគេហទំព័រ Google http://vannthoukonkhmer.blogspot.com/
Share:

0 comments:

Post a Comment

ចំនួនអ្នកទស្សនា


Flag Counter

វីដេអូ