នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ នៅផ្លូវជាតិខាងមុខសាលាបច្ចេកទេស ដុន បូស្កូ
ខេត្ដកែប បានប្រារព្ធធ្វើពីធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៣៣
ដែលក្នុងនោះមានការចូលរួមដោយលោកឯកឧត្ដម្ភ កែន សន្ថា ជាគណៈអធិបតី ព្រមទាំងកងកំលាំងប្រដាប់អាវុធប្រធានមន្ទីរ អនុប្រធានមន្ទីរ លោកពូអ្នកមីងបងប្អូនប្រជាពលរដ្ឋនឹងសិស្សនិស្សិតសាលាបច្ចេកទេស ដុនបូស្កូ ខេត្ដកែប ចំនួន ៤០នាក់
លោកឯកឧត្ដម្ភ កែន សន្ថា មានប្រសាសន៍សំណេះសំណាល់ទាក់ទងទៅនឹងការសាងសង់ផ្លូវជាតិហើយគាត់បានថ្លែងថាក្នុងខែធ្នូខាងមុខនេះផ្លូវជាតិលេខ ៣៣ នឹងហើយជាស្ដាពររហូតទៅដល់ឆ្នេរកែបគិតចាប់ពីផ្លូវចំណោតខាងជើងសាលាបច្ចេកទេស ដុន បូស្កូ កែប រហូតទៅដល់ឆ្នេរ ហើយលោកបានបន្ដទៀតថានឹងមានការសាងសង់ផ្លូវជាតិបន្ដទៅនៅក្នុងឆ្នាំ ២០១៧ គឺចាប់ពីសេះសរតភ្ជាប់រហូតដល់ឆ្នេរកែបតែម្ដងក្នុងអង្គពិធីលោកមានប្រសាសន៍ថានៅខេត្ដកែបមានប្រជាជនសរុបត្រឹមតែ៣ម៉ីននាក់តែប៉ុណ្ដោះរឺឯភ្ញៀវទេសចរណ៍ជាតិនឹងអន្ដរជាតិមានរហូតដល់ទៅ១០ម៉ីននាក់ដែលបានមកដំណើរកំសាន្ដក្នុងខែបុណ្យទាន។ នេះជាមោទនភាពមួយដ៏ក្រៃលែងរបស់ខេត្ដកែបថ្វីត្បិតតែខេត្ដកែបតូចក៏ពិតមែនតែអាចទាក់ទាញភ្ញៀវបានយ៉ាងច្រើនកុះករ។
0 comments:
Post a Comment