
នៅព្រឹកថ្ងៃទី ២៩ ខែ តុលា ឆ្នាំ២០១៥ សាលាបច្ចកទេស
ដុន បូស្កូ ខេត្ដកែបបានធ្វើដំណើរទស្សនៈកិច្ចទៅភ្នំបូកគោដើម្បីជួបជុំគ្នាជាមួយសិស្សនៅឯសាលាបច្ចេកទេស
ដុន បូស្កូកំពុងសោមសិស្សទាំងអស់ពិតជាមានអំណរសប្យាយនៅពេលដែលសិស្សទាំងអស់បានជួបជុំគ្នា។នៅពេលនោះលោកឪពុក
លី សំណាង ជាអធិការនៃសាលាបច្ចេកទេស ដុន បូស្កូ ខេត្ដកែប បានថ្លែងនៅក្នុងការជួបជុំគ្នាថាពួកយើងទាំងអស់គ្នាពិតជាពួកយើងបានមកជួបជុំគ្នានៅទីនេះហើយនេះក៏ជាពេលវេលាមួដ៏ល្អកម្រដឲ្យពួកយើងមាឧកាសបានមកជួបជុំគ្នានៅទីនេះដែរ។លោកបានបន្ដថាយើងទាំងអស់គ្នាជាបងប្អូនគ្នាត្រូវស្រលាញ់គ្នាទៅវិញទៅមកយើងត្រូវទំនាក់ទំនងល្អជាមួយគ្នាមិនថាយើងនៅទីណាក៏ដោយ។ បន្ទាប់ពីលោកឪពុកមានមតិសំនេះសំណាលចប់សិស្សានុសិស្សព្រមទាំងលោកគ្រូអ្នកគ្រូបានបរិភោគអាហាររួមគ្នាព្រមទាំងថតរូបទុកជាអនុស្សារីយ៍ថែមទៀតផង
បន្ទាប់ពីបានញុាំអាហាររួចហើយពួកគេក៏បានធ្វើដំណើរទៅកំសាន្ដនៅតាមរមណីយដ្ឋាននានាដូចជាៈវត្ដភ្នំសំពៅប្រាំ
កាសស៊ីណូ រមណីយដ្ឋានទឹកធ្លាក់។
លោកគ្រូ សេន រ៉ា
ជាគ្រូប្រចាំនៅផ្នែកទំនាក់ទំនងសង្គមដុនបូស្កូ ខេត្ដកែប បានមានប្រសាសន៍ថា
ការឲ្យសិស្សមកធ្វើទស្សនៈកិច្ចនៅភ្នំបូកគោនេះគឺមានគោលបំណងចង់ឲ្យសិស្សានុសិស្សនៃសាលាទាំងពីរបានស្គាល់គ្នាឲ្យកាន់តែច្រើននឹងម្យ៉ាងទៀតដើម្បីឲ្យសិស្សថ្មីនៃសាលាបច្ចេកទេសដុន
បូស្កូខេត្ដកែប នឹងសិស្សថ្មីនៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្ដព្រះសីហនុបានជួបគ្នាសំនេះសំណាលគ្នានឹងស្គាល់គ្នាថានេះជាបងប្អូនគ្នារវាងក្រុមផ្នែកទំនាក់ទំនងសង្គមដូចគ្នាយើងត្រូវចេះស្គាល់គ្នាថាយើងជាសិស្សដែលរៀនផ្នែកជាមួយគ្នាជាសាលាដៃគូនឹងគ្នាគឺសិស្សកំពុងសោមនឹងសិស្សខេត្ដកែប។
0 comments:
Post a Comment